ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 23:23 - អាល់គីតាប

បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​នាក់​មក​ប្រាប់​ថា៖ «សុំ​លោក​រៀប‌ចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសា‌រា​នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក មេបញ្ជាការ​ហៅ​មេទាហានលើមួយរយនាក់​ពីរ​នាក់​មក និយាយថា​៖ “ចូរ​រៀបចំ​ពលថ្មើរជើង​ពីររយ​នាក់ ពលសេះ​ចិតសិប​នាក់ និង​ពលលំពែង​ពីររយ​នាក់ ដើម្បីឲ្យ​ចេញដំណើរ​ទៅ​សេសារា នៅ​ម៉ោងប្រាំបួន​យប់​នេះ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក​ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ នឹង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា

សូមមើលជំពូក



កិច្ចការ 23:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ពេល​ជិត​ភ្លឺ អ៊ីសា​ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។


បើ​គាត់​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភ‌មង្គល។


លោក​មេ​បញ្ជា​ការ​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែ‌ផ្ដាំ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជម្រាប​គាត់​អំពី​រឿង​នេះ​ឡើយ។


ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទី‌ប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។


នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ដ​ដំណើរ​ជា​មួយ​លោក​ប៉ូល។


លុះ​ទៅ​ដល់​ក្រុង​សេសា‌រា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសា‌ភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។


ប៉ុន្ដែ លោក​មេ​បញ្ជា​ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្ដរាគមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ


រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ រហូត​ទៅ​ដល់​ក្រុង​សេសា‌រា។