យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។
កិច្ចការ 19:35 - អាល់គីតាប នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់នាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត លេខាធិការក្រុងបានធ្វើឲ្យហ្វូងមនុស្សនៅស្ងៀម ហើយនិយាយថា៖ “អស់លោកដែលជាអ្នកអេភេសូរអើយ! តើមានអ្នកណាដែលមិនដឹងថា ទីក្រុងរបស់អ្នកអេភេសូរជាអ្នកថែរក្សាព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដម និងរបស់រូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ? Khmer Christian Bible ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ |
យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។
លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
ប៉ុន្ដែ កាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «នាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ នាងប្រសើរឧត្ដម!»។
ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្ដដោយឥតពិចារណាដូច្នេះ។
កាលណោះ បងប្អូននៅឆ្ងាយពីអាល់ម៉ាហ្សៀស គ្មានសិទ្ធិចូលជាតិអ៊ីស្រអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចងឡើងដោយបន្ទូលសន្យារបស់អុលឡោះទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានអុលឡោះដែរ។
គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អ៊ីព្លេស។