អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
កិច្ចការ 11:24 - អាល់គីតាប លោកបារណាបាសជាមនុស្សម្នាក់មានចិត្ដសប្បុរស ពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយអ៊ីសាជាអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតគាត់ជាមនុស្សល្អ ហើយពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជំនឿ។ ដូច្នេះ មានហ្វូងមនុស្សមួយក្រុមធំត្រូវបានបន្ថែមដល់ព្រះអម្ចាស់។ Khmer Christian Bible ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ដូច្នេះបណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកជាមនុស្សល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ហើយបាននាំមនុស្សជាច្រើនមករកព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់ |
អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
អុលឡោះតាអាឡាពង្រឹងជំហានរបស់មនុស្ស ឲ្យបានមាំមួន ហើយទ្រង់ពេញចិត្ត នឹងមាគ៌ារបស់គេ។
មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
មនុស្សគ្មានជំនឿតែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
មនុស្សល្អតែងប្រព្រឹត្ដល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែអុលឡោះប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្ដិតាមបទបញ្ជាទៅ»។
មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពសម្នាក់ឈ្មោះយូសុះ។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំនគររបស់អុលឡោះ។
បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីអ៊ីសា ខ្លះថា«គាត់នោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។
អ៊ីសាជាអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកអ៊ីសាជាអម្ចាស់ផង។
អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។
គេនាំគ្នាសរសើរតម្កើងអុលឡោះ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ អុលឡោះជាអម្ចាស់បន្ថែមចំនួនអ្នកដែលទ្រង់សង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្ដស្អាតបរិសុទ្ធគ្រប់ជំពូកចំពោះអុលឡោះ និងចំពោះមនុស្សលោក។
បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើអ៊ីសាជាអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្ដិ៍ឈ្មោះល្អ ហើយពោរពេញដោយរសអុលឡោះ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។
ពួកសិស្សទាំងប៉ុន្មានពេញចិត្ដនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយរសអុលឡោះដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។
លោកស្ទេផានបានពោរពេញដោយសេចក្តីប្រណីសន្តោស និងអំណាច ដែលធ្វើឲ្យលោកសំដែងអំណាច និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន។
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។
ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលអុលឡោះប្រោសប្រទានមកខ្ញុំ
កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ!