ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
១ របាក្សត្រ 28:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសម្រាប់វេនពួកសង្ឃ និងពួកលេវី ហើយសម្រាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ដែលប្រើក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសំរាប់វេនពួកសង្ឃ នឹងពួកលេវី ហើយសំរាប់កិច្ចការ នៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ អាល់គីតាប ស្តេចទតប្រគល់បញ្ជីពួកអ៊ីមុាំ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងដំណាក់របស់អុលឡោះតាអាឡា និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងដំណាក់ |
ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង
ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។
អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។
នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោក មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។