ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
១ របាក្សត្រ 1:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលមានស្ដេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចទាំងប៉ុន្មានដែលបានសោយរាជ្យនៅស្រុកអេដុម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែល គឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ឈ្មោះ ឌីនហាបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស្តេចទាំងប៉ុន្មាន ដែលបានសោយរាជ្យ នៅស្រុកអេដំម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ នោះគឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ នោះឈ្មោះឌីនហាបា អាល់គីតាប មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ស្តេចបេឡា ជាកូនលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ |
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
កូនរបស់លោកអេស៊ើរមាន ប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសានគឺអ៊ូស និងអរ៉ាន។