នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។
១ របាក្សត្រ 1:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំបង្កើតអ៊ីសាក កូនអ៊ីសាកគឺអេសាវ និងអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំបង្កើតអ៊ីសាក ឯកូនអ៊ីសាក គឺអេសាវ នឹងអ៊ីស្រាអែល អាល់គីតាប អ៊ីព្រហ៊ីមជាឪពុករបស់អ៊ីសាហាក់ ហើយកូនរបស់អ៊ីសាហាក់ គឺ អេសាវ និងអ៊ីស្រអែល។ |
នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។
លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។
កូនរបស់លោកម៉ាឌានគឺអេផា អេភើរ ហេណុក អប៊ីដា និងអែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ
បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។