ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 7:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​ពីរ​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​ពីរ មួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ​ដូច​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា

សូមមើលជំពូក

អាល់គីតាប

គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កំពស់​ប្រាំ​ហត្ថ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 7:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កម្ពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំ‌វិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។


គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ‌ពីរ​ខ្សែ។


គេ​បាន​យក​ឈើ​នាង‌នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​តម្ពក់​សម្រាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេ‌រូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។


ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន តម្ពក់ និង​មេ‌រូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទី‌លាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេ‌រូត​ធ្វើ​ពី​ប្រាក់។


បង្គោល​ទាំង​បួន​របស់​វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។


រីឯ​សាច់​ប្រាក់ ២០​គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​តម្ពក់ និង​មេ‌រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។


នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កម្ពស់​ប្រាំ​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។