Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 រីឯ​សាច់​ប្រាក់ ២០​គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​តម្ពក់ និង​មេ‌រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​យក​ប្រាក់ ១ ៥៧៥ សេកែល​ទៅ​ធ្វើ​ជា​តម្ពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ នឹង​គន្លឹះ​ទាំង​ប៉ុន្មាន​សំរាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

28 រីឯ​សាច់​ប្រាក់ ២០ គី​ឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេ​រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​តម្ពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។


គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧​គីឡូ​ក្រាម សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះ‌ពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤​គីឡូ​ក្រាម។


លង្ហិន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦​គីឡូ​ក្រាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម