ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 15:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី​ពី​ព្រះ‌នាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គម្រក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ព្រះ‌បាទ​អេសា​កម្ទេច​រូប​ដ៏​គម្រក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​តំណាង​ព្រះអាសេរ៉ា ដែល​គួរ​ស្អប់​ខ្ពើម ទុក​សម្រាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​១ ដែល​គួរ​ស្អប់​ខ្ពើម ទុក​សំរាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន

សូមមើលជំពូក

អាល់គីតាប

ស្តេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី ពី​នាង​ម៉ាកា ជា​ម្តាយ ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ស្តេច​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 15:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។


ស្ដេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា ​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម។


ស្ដេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម ។


នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ថ្វាយ​ពី​សំណូម‌ពរ​របស់​សម្ដេច​អដូ‌នី‌យ៉ា។ ព្រះ‌រាជា​យាង​ចុះ​ពី​បល្ល័ង្ក មក​រក​នាង ហើយ​ថ្វាយ‌បង្គំ។ បន្ទាប់​មក ព្រះ‌រាជា​គង់​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ​ថ្វាយ​មាតា នៅ​ខាង​ស្ដាំ។


ពួក​គេ​យក​ស្តូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។


ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហ៊ូស‌ថាន់»។


ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។


ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។


គេ​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្ដេច​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​ក្លាយ​ទៅ​ជា​ធូលី រួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។


លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។


យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក​រាល់​គ្នា​នៅ​តាម​ទួល​ខ្ពស់ៗ យើង​នឹង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​សាក‌សព​របស់​អ្នក​រាល់​គ្នា ដួល​ដេក​ជា​មួយ​កម្ទេច​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា។ ហើយ​យើង​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។


«អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។


កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។


ពេល​ខ្ញុំ​ឃើញ​បងប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។


ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុក‌ម្ដាយ បងប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ។


អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ។


ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នា‌ដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កម្ទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។


ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក‌លែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់។