ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 10:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ក្រុម​នាវា​របស់​ស្ដេច​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​តម្លៃ មក​ពី​ស្រុក​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ នឹង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

កាល​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចម្រៀង។ រហូត​ដល់​សព្វ​ថ្ងៃ គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់​នាំ​ឈើ​ខ្លឹមចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រា‌អែល​ឡើយ។


អូភៀរ ហាវី‌ឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុក‌ថាន។


ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ


ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។


សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ


ស្រី​ស្នំ​របស់​ព្រះអង្គ​សុទ្ធ​តែ​ជា​បុត្រី របស់​ស្ដេច​នគរ​នានា ហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការ ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។