Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ នឹង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​ក្រុម​នាវា​របស់​ស្ដេច​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​តម្លៃ មក​ពី​ស្រុក​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទ្រង់​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


អូភារ ហាវីឡា នឹង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុក‌ថាន។


ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម នឹង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូលបង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូលបង្គំ​បាន​ផ្គត់‌ផ្គង់


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ នឹង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូលបង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ


ចំណែក​ឯ​ហ៊ីរ៉ាម​ទ្រង់​ផ្ញើ​សំពៅ​មក ដោយ‌សារ​ពួក​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្គាល់​ភាព​សមុទ្រ ដល់​សាឡូម៉ូន អ្នក​ទាំង​នោះ ក៏​ទៅ​ជា​មួយ​នឹង​ពួក​របស់​សាឡូម៉ូន ដល់​ស្រុក​អូភារ ហើយ​គេ​យក​បាន​មាស​៤៥០​ហាប ពី​ស្រុក​នោះមក​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន។


ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស​របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម​នៅ​បាត​ជ្រោះ​ទឹក​ផង


មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់ ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម