អូបាឌា 1:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ របស់អ្នកនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ ដោយសម្លាប់រង្គាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។ អាល់គីតាប ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់! |
ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល ព្រះអម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុម និងគម្រោងការដែលព្រះអង្គគ្រោងទុក ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
សត្រូវមកវាយប្រហារ ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិអេដុម នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន»។
នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារស្រុកអេដុម យើងនឹងដកជីវិតពួកគេ ទាំងមនុស្ស ទាំងសត្វ យើងនឹងបំផ្លាញស្រុកគេតាំងពីថេម៉ាន រហូតដល់ដេដាន់ ពួកគេនឹងស្លាប់ដោយមុខដាវ។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងបូសរ៉ាផង»។
នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ របស់អ្នកនៅពេលយប់ នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់! គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ ទ្វារកំពែងរបស់នាងនឹងបើកចំហ ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។
កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។