លោកុប្បត្តិ 5:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ព្រះគម្ពីរខ្មែរសាកល ហេណុករស់នៅបាន ៦៥ ឆ្នាំ គាត់ក៏បង្កើតមធូសាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលហេណុកមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា អាល់គីតាប ពេលហេណុកអាយុហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។ |
ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន
លោកឡាម៉េកជាបុត្រលោកមធូសាឡា លោកមធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េឌ លោកយ៉ារ៉េឌជាបុត្រលោកម៉ាលេលាល លោកម៉ាលេលាលជាបុត្រលោកកៃណាន
ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។
លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត