លោកុប្បត្តិ 49:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ ព្រះគម្ពីរខ្មែរសាកល ចម្ការ និងរអាងដែលនៅទីនោះ គឺបានទិញពីកូនចៅហេត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្ការ និងល្អាងនោះគឺបានទិញពីពួកកូនចៅហេតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំការ នឹងរអាងនោះបានទិញពីពួកកូនចៅហេតហើយ អាល់គីតាប តាអ៊ីព្រហ៊ីមបានទិញចម្ការ ព្រមទាំងរូងភ្នំដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ |
នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។