លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
លោកុប្បត្តិ 36:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី ព្រះគម្ពីរខ្មែរសាកល អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី អាល់គីតាប អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី |
លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។
រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។