ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។
លេវីវិន័យ 24:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្ដី គេត្រូវតែស្លាប់ ព្រោះគេបានប្រមាថព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសម្លាប់ជាកុំខាន ក្រុមជំនុំទាំងអស់គ្នាត្រូវគប់នឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសម្លាប់ចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសំឡាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសំឡាប់ចេញ។ អាល់គីតាប អ្នកណាប្រមាថអុលឡោះតាអាឡា អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្តីគេត្រូវតែស្លាប់ ព្រោះគេបានប្រមាថអុលឡោះតាអាឡា។ |
ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។
បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ ទៅប្រើសម្រាប់បោកបញ្ឆោត ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។
ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលព្រះអង្គដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ ព្រះនាមព្រះអង្គដល់កាលណាទៀត?
ឱព្រះអម្ចាស់អើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថព្រះនាមព្រះអង្គ!។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬក្នុងចំណោមជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល បើនរណាម្នាក់ប្រគល់កូនចៅរបស់ខ្លួនទៅឲ្យគេបូជាសែនព្រះម៉ូឡុក អ្នកនោះត្រូវទទួលទោសដល់ស្លាប់ គឺប្រជាជននៅក្នុងស្រុកត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសឲ្យបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញ ព្រះអង្គនឹងមិនលើកលែងទោសឲ្យឡើយ។
អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។
ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់» ។
ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។
តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូន ទេឬ!។