ត្រូវអារ-កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អើរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។
លេវីវិន័យ 14:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ នឹងមេដៃស្តាំ ហើយនឹងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ អាល់គីតាប បន្ទាប់មក អ៊ីមុាំយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្តាំមេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលធ្វើជាគូរបានលោះបាប។ |
ត្រូវអារ-កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អើរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។
ហើយយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
រីឯប្រេងនៅសល់ក្នុងបាតដៃ បូជាចារ្យត្រូវចាក់ទៅលើក្បាលរបស់អ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
លោកម៉ូសេចាក់កចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់លោកអើរ៉ុន។