លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អេកានថា៖ «កូនអើយ ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលន់តួចំពោះព្រះអង្គទៅ។ អ្វីដែលអ្នកបានធ្វើ ចូរប្រាប់ខ្ញុំ កុំលាក់នឹងខ្ញុំឡើយ»។
យ៉ូស្វេក៏និយាយនឹងអេកានថា កូនអើយ ចូរសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយលន់តួនឹងទ្រង់ទៅ ចូរប្រាប់អញពីការដែលឯងបានធ្វើ កុំឲ្យលាក់នឹងអញឡើង
យ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល! ចូរលើកកិត្តិយសទ្រង់ឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព* ហើយលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំ ឲ្យរួចពីបាប។ - សម្រាក
ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុត ទៅទៀត។
ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មុនពេលព្រះអង្គនាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ: “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!
មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។
ពួកខាងគណៈផារីស៊ី*បានហៅបុរសដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។
ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
ចូរជម្រាបលោកតាចាស់ៗកុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។
ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់ឡើយ។
លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ:
មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
ព្រះបាទសូលមានរាជឱង្ការទៅកាន់សម្ដេចយ៉ូណាថានថា៖ «ចូរប្រាប់បិតាមើល៍ តើបុត្របានធ្វើអ្វី?»។ សម្ដេចយ៉ូណាថានក៏រៀបរាប់ទូលបិតា តាមដំណើររឿង ជាហូរហែថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលទូលបង្គំកាន់។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ហើយ!»។
ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្ដុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល នោះព្រះអង្គប្រហែលជានឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។