លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
យេរេមា 51:62 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ត្រូវថា ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្ដី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្សឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ អាល់គីតាប រួចពោលថា: អុលឡោះតាអាឡាអើយ! គឺទ្រង់ផ្ទាល់ដែលមានបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។ |
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជម្រកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។
ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នា នឹងត្រូវអាម៉ាស់ ហើយបាក់មុខ។ បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយ អន់ជាងគេបំផុត ទឹកដីរបស់គេក្លាយទៅជាទីស្មសាន ជាដីហួតហែង និងជាព្រៃល្បោះ»។
ដោយសារព្រះពិរោធរបស់ព្រះអម្ចាស់ បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល គ្មាននរណារស់នៅ គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ព្រះអង្គ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។
ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ ស្រឡាំងកាំង និងព្រឺសម្បុរ ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
លោកយេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ
យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។