អេសេគាល 35:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 យើងនឹងធ្វើឲ្យអ្នកនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងគ្មានមនុស្សណានៅទៀតឡើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អញនឹងធ្វើឲ្យឯងនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងគ្មានមនុស្សណានៅទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ សូមមើលជំពូកអាល់គីតាប9 យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ សូមមើលជំពូក |
យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។