ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 8:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មេទាហានលើមួយរយនាក់​ទូល​តប​ថា៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ ប៉ុន្តែ​សូម​ព្រះអង្គ​គ្រាន់តែ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។

សូមមើលជំពូក

Khmer Christian Bible

នាយ​ទាហាន​នោះ​ទូល​វិញ​ថា៖​ «លោកម្ចាស់​អើយ!​ ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​ គឺ​សូម​លោក​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ

សូមមើលជំពូក

អាល់គីតាប

នាយ​ទាហាន​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ ខ្ញុំ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។

សូមមើលជំពូក



ម៉ាថាយ 8:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ មិន​សម​ឲ្យ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ទូលបង្គំ​ដល់​កម្រិត​នេះ​ឡើយ។ កាល​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ទូលបង្គំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ទូលបង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ


ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។


ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​បង្គាប់​យ៉ាង​ណា ក៏​កើត​មាន​យ៉ាង​នោះ​មែន ។


«ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក​ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។


ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។


ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​ជា»។


ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។


មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។


កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ”។


ពេល​លោក​ស៊ីម៉ូន-‌ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប»។


លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។