ព្រះអង្គបានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
ពួកចៅហ្វាយ 7:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់បានមេទាំង២របស់សាសន៍ម៉ាឌាន គឺអូរិប១ សៀប១ គេបានសំឡាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសៀបនៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប ក៏ដេញតាមពួកម៉ាឌានទៅទៀត រួចនាំយកក្បាលរបស់អូរិប នឹងសៀបនោះមកជូនដល់គេឌាន នៅខាងទន្លេយ័រដាន់។ អាល់គីតាប ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់មកជូនលោកគេឌាន។ |
ព្រះអង្គបានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប ។
ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលព្រះអង្គរំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។
បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។