មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
ពួកចៅហ្វាយ 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ»។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ តែឪពុកនាងនិយាយថា៖ «ចូរនៅលំហើយចិត្តសិនទៅ ហើយចាំដល់ថ្ងៃរសៀលបន្តិចសឹមចេញដំណើរ»។ ដូច្នេះ អ្នកទាំងពីរក៏បរិភោគជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា អាល់គីតាប នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។ |
មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
នៅថ្ងៃទីបួន គេនាំគ្នាក្រោកតាំងពីព្រលឹម។ ពេលបុរសលេវីហៀបនឹងចេញដំណើរ ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «ចូរកូនបរិភោគសិនទៅ ដើម្បីឲ្យមានកម្លាំង រួចសឹមធ្វើដំណើរទៅចុះ»។
បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។
នៅពេលដែលបុរសលេវីចង់ចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ ចូរនាំគ្នាសម្រាកលេងទីនេះទៅ។ ចាំស្អែក សឹមក្រោកពីព្រលឹម ហើយចេញដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញចុះ»។