ពួកចៅហ្វាយ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ តែឪពុកនាងនិយាយថា៖ «ចូរនៅលំហើយចិត្តសិនទៅ ហើយចាំដល់ថ្ងៃរសៀលបន្តិចសឹមចេញដំណើរ»។ ដូច្នេះ អ្នកទាំងពីរក៏បរិភោគជាមួយគ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ»។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា សូមមើលជំពូកអាល់គីតាប8 នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។ សូមមើលជំពូក |
រួចកាលគាត់ក្រោកឡើង ប្រុងនឹងចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះ ថ្ងៃរសៀលទាបណាស់ហើយ សូមនៅមួយយប់នេះទៀតទៅ មើល៍ ថ្ងៃជិតលិចហើយ ចូរដេកនៅទីនេះទៅ ដើម្បីឲ្យចិត្តកូនបានសប្បាយ ថ្ងៃស្អែកសឹមធ្វើដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញ»។