Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ថា៖ «ចូរ​នៅ​លំ​ហើយ​ចិត្ត​សិន​ទៅ ហើយ​ចាំ​ដល់​ថ្ងៃ​រសៀល​បន្តិច​សឹមចេញ​ដំណើរ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បរិ‌ភោគ​ជាមួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ នឹង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ ហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស


ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចំរើន​កំឡាំង​សិន រួច​សឹម​ទៅ​ចុះ


អ្នក​នោះ​ក្រោក​ឡើង​ចង់​ទៅ តែ​ឪពុក​ក្មេក​ចេះ​តែ​បង្ខំ បាន​ជា​គាត់​ដេក​នៅ​ទី​នោះ​១​យប់​ទៀត


រួច​កាល​គាត់​ក្រោក​ឡើង រៀប​ធ្វើ​ដំណើរ​ទៅ នាំ​ទាំង​ប្រពន្ធ នឹង​អ្នក​បំរើ​របស់​គាត់​ផង នោះ​ឪពុក​ក្មេក​ឃាត់​ថា ឥឡូវ​ថ្ងៃ​រសៀល​ទាប​ហើយ ដូច្នេះ សូម​ឲ្យ​នៅ​១​យប់​នេះ​ទៀត​ចុះ មើល ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​ឯ​ណេះ​ចុះ ដើម្បី​ឲ្យ​ចិត្ត​ឯង​បាន​សប្បាយ​ឡើង រួច​ដល់​ស្អែក​សឹម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ព្រលឹម​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម