ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
បរិទេវ 3:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកព្រួញទាំងអស់ ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យតួព្រួញពីបំពង់ព្រះអង្គទម្លុះថ្លើមខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ អាល់គីតាប ទ្រង់យកព្រួញទាំងអស់ ពីបំពង់របស់ទ្រង់ បាញ់ទម្លុះរូបកាយខ្ញុំ។ |
ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
ព្រះអង្គយឹតធ្នូដូចគូសត្រូវ ព្រះអង្គលើកព្រះហស្ដប្រហារដូចបច្ចាមិត្ត ព្រះអង្គកម្ទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ព្រះអង្គជះព្រះពិរោធមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។