គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
បរិទេវ 2:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ នឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច នឹងសង្ឃផង អាល់គីតាប ទ្រង់កំទេចស្រុកទាំងមូលដែលជាចម្ការ របស់ទ្រង់ ទ្រង់កំទេចដំណាក់ និងជំរំរបស់ទ្រង់។ អុលឡោះតាអាឡាធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃឈប់សម្រាក។ ដោយសារកំហឹងរបស់ទ្រង់ ទ្រង់ធ្វើឲ្យស្ដេច និងអ៊ីមុាំត្រូវអាម៉ាស់។ |
គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?
ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មាន របស់ព្រះរាជាត្រូវធ្លុះធ្លាយ និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
ចូរឈប់យកតង្វាយឥតបានការនេះ មកថ្វាយយើងទៅ! យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* ឬពិធីដ៏ឱឡារិក ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម នៅក្នុងចម្ការទំពាំងបាយជូរ ឬដូចខ្ទមនៅចម្ការត្រសក់ ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំព្រះវិហារ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រាអែល។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។
យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ ពេលព្រះអង្គទតឃើញដូច្នេះ តើព្រះអង្គនៅស្ងៀមកើតឬ? តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ?
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរ ប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
ព្រះអង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។
ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា ព្រះអម្ចាស់ ជាព្រះនៃយើង ទ្រង់សងសឹកហើយ គឺព្រះអង្គសងសឹកពួកបាប៊ីឡូន ព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ!
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ ព្រះអង្គលែងរវីរវល់នឹងពួកគេ។ គ្មាននរណាគោរពពួកបូជាចារ្យ ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រ ដែលជាម្ចាស់ជីវិតរបស់យើង គឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក ទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។
យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។
«យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យ ដល់ប្រជាជនដោយរើសមុខ»។