មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។
ទំនុកតម្កើង 96:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញ ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ ព្រះគម្ពីរខ្មែរសាកល កិត្តិយស និងអានុភាពនៅចំពោះព្រះអង្គ ឫទ្ធានុភាព និងសិរីរុងរឿងនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ ឥទ្ធិឫទ្ធិ និងសោភ័ណភាព នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កិត្តិយស នឹងតេជានុភាពនៅចំពោះទ្រង់ ឥទ្ធិឫទ្ធិ នឹងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ អាល់គីតាប មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីទ្រង់ ដំណាក់របស់ទ្រង់ពោរពេញ ទៅដោយអំណាចដ៏ថ្កុំថ្កើងរុងរឿង។ |
មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមបំផុត! នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់ អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។
ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា «សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។
ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។