យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ទំនុកតម្កើង 89:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយលែងដើរតាមវិន័យរបស់យើង ព្រះគម្ពីរខ្មែរសាកល ប្រសិនបើកូនចៅរបស់គាត់បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយមិនដើរតាមច្បាប់របស់យើងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយមិនដើរតាមវិន័យរបស់យើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញ ឥតប្រតិបត្តិតាមបញ្ញត្តអញ អាល់គីតាប ប្រសិនបើកូនចៅរបស់ទត បោះបង់ចោលហ៊ូកុំរបស់យើង ហើយលែងដើរតាមហ៊ូកុំរបស់យើង |
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
មនុស្សពាលបានធ្វើឲ្យទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។
ប្រសិនបើបុត្ររបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។
ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរតម្កើង ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដាវីឌនឹងមិនខ្វះពូជពង្សគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលឡើយ។
មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកម្រៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមច្បាប់របស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។
ប្រព្រឹត្តតាមច្បាប់ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។