ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
ទំនុកតម្កើង 69:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជ្រាបហើយថា ទូលបង្គំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំស្រាប់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ជ្រាបការត្មះតិះដៀល សេចក្ដីអាម៉ាស់ និងភាពអាប់យសដែលទូលបង្គំទទួលហើយ; អស់ទាំងសត្រូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជ្រាបពាក្យដំណៀលមកលើទូលបង្គំ ពីសេចក្ដីអាម៉ាស់ និងសេចក្ដីអាប់ឱនរបស់ទូលបង្គំ ព្រះអង្គស្គាល់បច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជ្រាបសេចក្ដីដំនៀល សេចក្ដីខ្មាស នឹងសេចក្ដីអាប់យសរបស់ទូលបង្គំហើយ ពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់ គ្រប់ទាំងអស់ អាល់គីតាប ដ្បិតទ្រង់ជ្រាបហើយថា ខ្ញុំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ទ្រង់មើលឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ខ្ញុំស្រាប់ហើយ។ |
ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សម្រាប់ប្រហារជីវិត។
លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្តុះបង្អាប់ខ្ញុំទៅវិញ។
ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។