ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
ដានីយ៉ែល 11:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។ ព្រះគម្ពីរខ្មែរសាកល “រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទដារីយុស ជាសាសន៍មេឌី ខ្ញុំបានឈរជាមួយមីកែល ដើម្បីជួយគាំទ្រ ហើយចម្រើនកម្លាំងលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចំរើនកំឡាំង ហើយទប់ទល់ស្តេច។ អាល់គីតាប រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាម៉ាឡាអ៊ីកាត់មីកែល ដើម្បីជួយគាំទ្រគាត់។ |
ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។
ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។