Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក ដូច​ត​ទៅ: ស្ដេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ​លើ​ចក្រ‌ភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀតៗ។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹង‌ប៉ឹង ដោយ‌សារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោ‌បាយ​ធ្វើ​សឹក​នឹង​អាណា‌ចក្រ​ក្រិក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ឥឡូវនេះ ខ្ញុំ​នឹង​ប្រាប់​សេចក្ដីពិត​ដល់​អ្នក”។ “មើល៍! នឹង​មាន​ស្ដេច​បី​អង្គ​ទៀត​ឈរឡើង​នៅ​ពើស៊ី​។ បន្ទាប់មក ស្ដេច​ទីបួន​នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ស្ដេច​ទាំងអស់​នោះ ហើយ​កាលណា​ទ្រង់​មានអំណាចខ្លាំង​តាមរយៈ​ទ្រព្យសម្បត្តិ​របស់ទ្រង់ នោះ​ទ្រង់​ដាស់​អាណាចក្រ​ទាំងមូល​ឡើង ទាស់នឹង​អាណាចក្រ​ក្រិក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ពិត​ប្រាប់​លោក។ មើល៍ ស្តេច​បី​អង្គ​ទៀត​នឹង​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​ពើស៊ី។ ស្តេច​ទី​បួន​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​ទាំង​អស់ ហើយ​ពេល​ស្ដេច​នោះ​មាន​អំណាច​ខ្លាំង​ដោយ‌សារ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ងើប​ឡើង ទាស់​នឹង​អាណា‌ចក្រ​ក្រិក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឥឡូវ​នេះ យើង​នឹង​សំដែង​ឲ្យ​អ្នក​ឃើញ​សេចក្ដី​ពិត មើល ត្រូវ​មាន​ស្តេច​សាសន៍​ពើស៊ី​៣​អង្គ​ទៀត​សោយ‌រាជ្យ​ឡើង រួច​ស្តេច​ទី​៤​នឹង​មាន​ព្រះ‌រាជ​ទ្រព្យ​ច្រើន​ក្រៃ‌លែង​ជា​ជាង​គេ​ទាំង​អស់ កាល​ណា​បាន​ចំរើន​កំឡាំង ដោយ‌សារ​ព្រះ‌រាជ​ទ្រព្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​នឹង​លើក​មនុស្ស​ទាំង​អស់​ឡើង ទាស់​នឹង​អាណា‌ចក្រ​របស់​សាសន៍​ក្រេក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​សេចក្ដី​ពិត​ជូន​អ្នក ដូច​ត​ទៅ: ស្ដេច​បី​នាក់​នឹង​ឡើង​គ្រង​រាជ្យ​លើ​ចក្រ‌ភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀតៗ។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹង‌ប៉ឹង ដោយ‌សារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោ‌បាយ​ធ្វើ​សឹក​នឹង​អាណា‌ចក្រ​ក្រិក។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​ដារី‌យូស ជា​ស្ដេច​ស្រុក​ពែរ្ស។


នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។


នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហា‌ស៊ូរុស ។ ព្រះចៅ​អហា‌ស៊ូរុស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី ។


ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹម‌ត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​មនុស្ស ដែល​ចាត់​អ្នក​ឲ្យ​មក។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។


ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យ‌ជម្នះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង


សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។


រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្ដេច​របស់​ជន‌ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្ដេច​ទី​មួយ។


រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។


ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជានិច្ច។


យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។


យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ


ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ បន្ទាប់‌មក​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​កត់‌ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម