រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្របនឹងក្លាយទៅជាសៅហ្មងដែរ។
ហើយអស់ទាំងភាជនៈដែលចំហ គ្មានគម្របចងភ្ជាប់ នោះក៏សៅហ្មងដែរ។
ហើយគ្រប់ទាំងឆ្នាំងចំហ ដែលគ្មានគ្របចងភ្ជាប់ នោះក៏ត្រូវរាប់ជាមិនស្អាតដែរ
រីឯភាជន៍ទាំងប៉ុន្មាន នៅក្នុងផ្ទះដែលនៅចំហ ឥតមានគំរប នឹងក្លាយទៅជាសៅហ្មងដែរ។
ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។
ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។
បូជាចារ្យត្រូវបញ្ជាឲ្យគេរើអីវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលលោកចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក បូជាចារ្យចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។
នេះជាក្រឹត្យវិន័យស្ដីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
អ្នកណាប៉ះសាកសពដែលស្លាប់នៅទីវាល ស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរ អ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។