Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 19:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​ត្រូវ​គេ​សំឡាប់​នឹង​ដាវ​ចោល​នៅ​វាល ឬ​ខ្មោច​ណា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​ណា​ប៉ះ​សាក‌សព ដែល​ស្លាប់​នៅ​ទី​វាល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​ដោយ​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ​អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង




ជន‌គណនា 19:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ!


ក្នុង​ករណី​នេះ ក្រោយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​រួច​ហើយ គេ​ត្រូវ​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ មុន​នឹង​បំពេញ​មុខងារ​សា​ជា​ថ្មី។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​របស់​អើរ៉ុន​ដូច​ត​ទៅ: បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ‌សារ​ប៉ះ‌ពាល់​សាក‌សព​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ឡើយ


អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប​នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។


«ចូរ​បញ្ជា​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បណ្ដេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះ‌ពាល់​សាក‌សព ចេញ​ពី​ជំរំ។


ក្នុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព​ឡើយ


ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅ‌ហ្មង ព្រោះ​បាន​ប៉ះ‌ពាល់​សាក‌សព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន


ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។


អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម