ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 3:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរ‌ម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន រីឯ​សាសន៍​អាម៉ូរី​វិញ​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

(ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

សូមមើលជំពូក

អាល់គីតាប

(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូ‌រី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។

សូមមើលជំពូក



ចោទិយ‌កថា 3:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។


ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ និង​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច។


ព្រះអង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោត ដូច​កូន​គោ​លោត ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរាន លោត ដូច​កូន​ក្របី​លោត។


ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញ ព្រះអង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។


ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។


សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។


ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់ មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។


លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន។