ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 8:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​បាន​យក​អស់​ទាំង​ខែល​មាស ដែល​ពួក​បំរើ​របស់​ហាដារេ‌ស៊ើរ​កាន់​នាំ​មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​បាន​យក​ខែល​មាស​ទាំង​អស់ ដែល​ពួក​បម្រើ​របស់​ហាដា‌រេស៊ើរ​កាន់ មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​រឹប​អូស​ខែល​មាស​ពី​ពួក​បរិវារ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​រឹប​អូស​ខែល​មាស ពី​ពួក​បរិវារ​របស់​ស្តេច​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



២ សាំ‌យូ‌អែល 8:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី ក៏​ចំណុះ​ជា​បាវ​បំរើ​របស់​ដាវីឌ ព្រម​ទាំង​យក​សួយ‌អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ


ហើយ​ពី​ក្រុង​បេថាស នឹង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ស្តេច​ទ្រង់​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។


លោក​ក៏​ចែក​លំពែង នឹង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព


ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដារេ‌ស៊ើរ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម