ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌ ទ្រង់រៀបជប់លៀងអ័ប៊ីនើរ នឹងពួកមនុស្សដែលមកជាមួយដែរ
២ សាំយូអែល 3:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីនើរក៏មានប្រសាសន៍ទៅពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងគ្រួសារបេនយ៉ាមីនទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ អាល់គីតាប លោកអប៊ីនើរនិយាយបែបនេះជាមួយកុលសម្ព័ន្ធពុនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅជម្រាបស្តេចទតនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្តីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធពុនយ៉ាមីនទាំងមូល។ |
ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌ ទ្រង់រៀបជប់លៀងអ័ប៊ីនើរ នឹងពួកមនុស្សដែលមកជាមួយដែរ
ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល
ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ
នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង