Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ័ប៊ី‌នើរ​ក៏​មាន​ប្រ‌សាសន៍​ទៅ​ពួក​បេនយ៉ាមីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​គ្រួសារ​បេនយ៉ាមីន​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្ដី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អ័ប៊ី‌នើរ​ក៏​មាន​ប្រសាសន៍​ដល់​ពួក​បេន‌យ៉ាមីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រាអែល នឹង​ពួក​គ្រួ​បេន‌យ៉ាមីន​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 លោក​អប៊ី‌នើរ​និយាយ​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ជម្រាប​ស្តេច​ទត​នៅ​ក្រុង​ហេ‌ប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្តី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​ម្ភៃ​នាក់​មក​ជា‌មួយ​ផង ឯ​ព្រះបាទ​ដាវីឌ​បាន​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា‌មួយ។


ខាង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​សាច់​ញាតិ​ព្រះបាទ​សូល មាន​បី​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេនយ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​ស្ដេច​សូល។


ខាង​ពួក​កូន​ចៅ​អេប្រាអិម មាន​ពីរ​ម៉ឺន​ប្រាំបី​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ។


នៅ​ទី​នោះ​មាន​បេនយ៉ាមីន ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ ក្នុង​ចំណោម​ពួក‌គេ មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម