ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ នឹង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហា‌ណែម ទៅ​ឯ​គីបៀន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​របស់​ស្ដេចសូល គេ​ក៏​ចេញ​ពី​ម៉ា‌ហា‌ណែម ទៅ​ឯ​គីបៀន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម​ឆ្ពោះ​ទៅ​ក្រុង​គីបៀន។

សូមមើលជំពូក

អាល់គីតាប

លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​អ្នក​បម្រើ​របស់​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម ឆ្ពោះ​ទៅ​ក្រុង​គីបៀន។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ឃើញ​ហើយ​នោះ​គាត់​និយាយ​ថា នេះ​ជា​ពួក​ពល​របស់​ព្រះ គាត់​ក៏​ហៅ​កន្លែង​នោះ​ថា ម៉ាហា‌ណែម។


នោះ​អាប់‌សា‌ឡំម នឹង​ពួក​អ៊ីស្រាអែល​ក៏​ឆ្លើយ​ឡើង​ថា គំនិត​របស់​ហ៊ូសាយ ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល (ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល​ចេញ ដើម្បី​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​អាប់‌សា‌ឡំម​វិញ)។


រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម


រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ


នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​នោះ​ជា​ក្រុង​ធំ ដូច​ជា​ក្រុង​របស់​ស្តេច​ណា​មួយ​ដែរ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ផង


សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ


ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១


តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូរ​នឹង​ក្រុង​អៃយ


បើ​វា​អាច​នឹង​ត​ដៃ​សំឡាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សំឡាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​យើង​វិញ