សូលនឹងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
២ សាំយូអែល 1:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល ដែលទ្រង់បានចាត់ចែង ឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសំលៀកបំពាក់ឲ្យឯងដោយគ្រឿងមាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកកូនស្រីសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងស្ដេចសូល ដែលទ្រង់បានចាត់ចែងឲ្យឯងស្លៀកពាក់ សំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសម្លៀកបំពាក់ឲ្យឯង ដោយគ្រឿងមាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ! ចូរយំស្រណោះព្រះបាទសូលទៅ ព្រោះទ្រង់តែងប្រទានឲ្យពួកនាង មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ ព្រមទាំងមានរំយោលមាសទៀតផង។ អាល់គីតាប ឱកូនស្រីនៃជនជាតិអ៊ីស្រអែលអើយ! ចូរយំស្រណោះស្តេចសូលទៅ ព្រោះគាត់តែងប្រទានឲ្យពួកនាង មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ ព្រមទាំងមានរំយោលមាសទៀតផង។ |
សូលនឹងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចំបាំងហើយ យ៉ូណាថានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង
អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស នឹងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ
ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់សក្លាតពណ៌ក្រហម
តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ
តើគេរកមិនបានរបឹប តើមិនបានចែកគ្នាទេឬអី គឺជាស្ត្រីក្រមុំម្នាក់ ឬ២នាក់គ្រប់គ្នា ឯស៊ីសេរ៉ា តើមិនបានរបឹបជាអាវជ្រលក់ល័ខ គឺជាអាវប៉ាក់មានពណ៌ពីរបឹបទាំងប៉ុន្មាន ជាអាវប៉ាក់ទាំងសងខាង ហើយជ្រលក់ល័ខផង ដែលសំណំនឹងអ្នកចាប់យករបឹបនោះទេឬអី។