ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 9:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​ស្រុក​តើស៊ីស ជា‌មួយ​ពួក​រាជម្រើ​របស់​ព្រះ​បាទ​ហ៊ីរ៉ាម ដោយ​‌នាំ​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក ត្រឡប់​មក​វិញ​រាល់​បី​ឆ្នាំ​ម្តង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្តង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 9:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។


យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ


ចំណែក​ឯ​ហ៊ីរ៉ាម​ទ្រង់​ផ្ញើ​សំពៅ​មក ដោយ‌សារ​ពួក​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្គាល់​ភាព​សមុទ្រ ដល់​សាឡូម៉ូន អ្នក​ទាំង​នោះ ក៏​ទៅ​ជា​មួយ​នឹង​ពួក​របស់​សាឡូម៉ូន ដល់​ស្រុក​អូភារ ហើយ​គេ​យក​បាន​មាស​៤៥០​ហាប ពី​ស្រុក​នោះមក​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន។


អស់​ទាំង​ប្រដាប់​ដែល​សំរាប់​ឲ្យ​ស្តេច​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​ដំឡៃ​ប៉ុន្មាន​ទេ


ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ


ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ


គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស នឹង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង នឹង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ នឹង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់


ពួក​ស្រុក​តើស៊ីស ជា​អ្នក​លក់​ដូរ​នឹង​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត នឹង​សំណ​ឲ្យ​បាន​ទំនិញ​ពី​ឯង


ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក នឹង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ


ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។