ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ នឹងត្បូងមានដំឡៃ មកពីស្រុកនោះដែរ
២ របាក្សត្រ 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសំពៅរបស់ហ៊ីរ៉ាម នឹងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ នឹងត្បូងមានដំឡៃមកផងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកអ្នកបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើចន្ទន៍ និងត្បូងមានតម្លៃមកជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ អាល់គីតាប ពួកអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម និងពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ |
ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ នឹងត្បូងមានដំឡៃ មកពីស្រុកនោះដែរ
ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
សូមបញ្ជូនឈើតាត្រៅ ឈើកកោះ នឹងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ
ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាប ពីស្រុកនោះមកថ្វាយដល់ស្តេចសាឡូម៉ូន។
ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសំរាប់ដំណាក់ស្តេច ព្រមទាំងស៊ុង នឹងពិណ សំរាប់ពួកចំរៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ
រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបា បានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។