ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ នឹង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ ហើយ​មាន​កំផែង មាន​ទ្វារ នឹង​រនុក​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ មាន​កំផែង មាន​ទ្វារ និង​រនុក​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន​ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 8:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សាឡូម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង នឹង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម


កូន​ស្រី​របស់​គាត់ គឺ​សេអេរ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង នឹង​ក្រុង​អ៊ូសេន-សេអេរ៉ា​ដែរ


ដូច្នេះ ទ្រង់​មាន​បន្ទូល​នឹង​ពួក​យូដា​ថា ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ​ឡើង ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ នឹង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់‌ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក​ឡើយ ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង អើ យើង​រាល់​គ្នា​បាន​ស្វែង​រក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង


ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន នឹង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ


ព្រម​ទាំង​ក្រុង​ប្អាឡាត នឹង​អស់​ទាំង​ទី​ក្រុង សំរាប់​ជា​ឃ្លាំង​របស់​សាឡូម៉ូន ហើយ​ទី​ក្រុង​សំរាប់​រទេះ​ចំបាំង នឹង​ទី​ក្រុង​សំរាប់​ពល​សេះ​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សំរាប់​ជា​ទី​គាប់​ព្រះ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។


ពី​ទី​នោះ​ក៏​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត ខាង​ព្រំ​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម រហូត​ដល់​ក្រុង​កេស៊ើរ រួច​ក៏​ទៅ​ផុត​ត្រឹម​សមុទ្រ


ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ