ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 8:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ឯ​ហ៊ីរ៉ាម​ទ្រង់​ផ្ញើ​សំពៅ​មក ដោយ‌សារ​ពួក​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្គាល់​ភាព​សមុទ្រ ដល់​សាឡូម៉ូន អ្នក​ទាំង​នោះ ក៏​ទៅ​ជា​មួយ​នឹង​ពួក​របស់​សាឡូម៉ូន ដល់​ស្រុក​អូភារ ហើយ​គេ​យក​បាន​មាស​៤៥០​ហាប ពី​ស្រុក​នោះមក​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ឯ​ព្រះបាទ​ហ៊ីរ៉ាម​បាន​ផ្ញើ​សំពៅ​មក តាម​ពួក​អ្នក​បម្រើ និង​អ្នក​ដែល​ស្ទាត់​ខាង​ផ្លូវ​សមុទ្រ ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន អ្នក​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​អ្នក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ គេ​យក​បាន​មាស​បួន​រយ​ហាសិប​ហាប ពី​ស្រុក​នោះ​មក​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក



២ របា‌ក្សត្រ 8:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។


រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម នឹង​ពួក​របស់​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ នឹង​ត្បូង​មាន​ដំឡៃ​មក​ផង​ដែរ


រីឯ​មាស ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប


ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។


យើង​បាន​ប្រមូល​ប្រាក់នឹង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី នឹង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង