ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ទ្រង់​ព្រះ‌សណ្ដាប់ ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សម្រេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

សូម​ទ្រង់​ដែល​នៅ​សូរ៉កា​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​ទ្រង់។

សូមមើលជំពូក



២ របា‌ក្សត្រ 6:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។


បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ គឺ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ឰយុកោ​គេ នឹង​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស ហើយ​ព្រះ‌វិហារ​នេះ ដែល​ទូលបង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់


ឥឡូវ​នេះ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​នៅ​តែ​បើក ហើយ​ព្រះ‌កាណ៌​ទ្រង់​ផ្ទៀង​ស្តាប់​ជានិច្ច ចំពោះ​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ


សូម​ពិនិត្យ​មើល​សេចក្ដី​វេទនា នឹង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូលបង្គំ ហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូលបង្គំ​ផង


មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់


៙ ទ្រង់​បាន​ដក​សេចក្ដី​ក្រោធ​នៃ​ទ្រង់​ចេញ​អស់​ហើយ ទ្រង់​បាន​បែរ​ចេញ​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់


ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ