ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 36:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ស្តេច​អេស៊ីព្ទ​ទ្រង់​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម​វិញ រួច​នេកោ​ទ្រង់​នាំ​យក​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ស្តេច​អេស៊ីព្ទ​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម​វិញ រួច​ព្រះបាទ​នេកោ​នាំ​យក​ព្រះបាទ​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ចៅ​ផារ៉ោន‌នេ‌កោ​បាន​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ព្រះ‌ចៅ​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ្វៀរ៉‌អ៊ូន‌នេ‌កោ​បាន​តែង‌តាំង​ស្តេច​អេលា‌គីម ជា​ប្អូន​របស់​ស្តេច​យ៉ូ‌អា‌ហាស់​ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ស្តេច​យ៉ូ‌អា‌ហាស់​ស្តេច​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក



២ របា‌ក្សត្រ 36:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ាគីម ទី​៣​សេដេគា ទី​៤​សាលូម


រួច​នេកោ ជា​ស្តេច​អេស៊ីព្ទ ក៏​ទំលាក់​ទ្រង់​ចុះ​ពី​រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពិន័យ​លក់​ស្រុក​នោះ ឲ្យ​បង់​ប្រាក់​១០០​ហាប នឹង​មាស​១​ហាប


នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ពី​ដំណើរ​បណ្តាជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន)


កាល​នៅ​ដើម​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ថា