ប៉ុន្តែហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
២ របាក្សត្រ 36:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះហឫទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឧស្ឋព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។ អាល់គីតាប ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ ហើយពេលណាពីយេរេមាថ្លែងបន្ទូលក្នុងនាមអុលឡោះតាអាឡា ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។ |
ប៉ុន្តែហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
តែកាលទ្រង់មានសេចក្ដីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ
ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ នឹងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប នឹងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយដំកល់រូបព្រះនឹងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ
ឥតបន្ទាបព្រះទ័យចុះ នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូននេះទ្រង់បានប្រព្រឹត្តរំលងកាន់តែច្រើនឡើង
ប៉ុន្តែយ៉ូសៀសមិនព្រមថយបែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ
នោះម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត
នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន
ខ្ញុំក៏បានទូលដល់សេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបំរើដល់ស្តេចបាប៊ីឡូន នឹងរាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងការដែលយេហូយ៉ាគីមបានធ្វើ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់