២ របាក្សត្រ 33:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ាន៉ាសេ ហើយនឹងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជារាស្ត្រទ្រង់ដែរ តែគេមិនព្រមស្តាប់តាមសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។ |
រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ
តែម៉ាន៉ាសេទ្រង់ព្រលួងពួកយូដា នឹងពួកអ្នកក្រុងយេរូសាឡិម ឲ្យបានធ្វើការអាក្រក់ លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ
ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ
កុំឲ្យប្រព្រឹត្តដូចជាពួកឰយុកោរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ នឹងពីការប្រព្រឹត្តអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមអញទេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា