២ របាក្សត្រ 31:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែល នឹងយូដា ដែលនៅអស់ទាំងទីក្រុងស្រុកយូដា គេក៏យក១ភាគក្នុង១០ពីហ្វូងគោ ហ្វូងចៀម នឹង១ភាគក្នុង១០ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេ មកគរឡើងជាគំនរដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ៊ីស្រាអែល និងយូដា ដែលនៅតាមទីក្រុងនានាក្នុងស្រុកយូដា ក៏យកមួយភាគក្នុងដប់ពីហ្វូងគោ ហ្វូងចៀម និងមួយភាគក្នុងដប់ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេ មកគរជាគំនរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀម មកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។ អាល់គីតាប កូនចៅអ៊ីស្រអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀមមកជូនជាជំនូនមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈជូនដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន មកជូនជាជំនូនមួយភាគដប់ដែរ។ គេដាក់ជំនូនទាំងនោះជាច្រើនគំនរ។ |
ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ
ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសំរាប់ទ្រង់
ដល់វេលាផុតរាល់តែ៣ឆ្នាំទៅ នោះត្រូវឲ្យយកដង្វាយ១ភាគក្នុង១០ ពីរបស់ដែលបានហូតពីផលកើតក្នុងឆ្នាំនោះឯង ចេញមកដាក់ទុកនៅត្រង់ទ្វារក្រុងឯងវិញ