គឺសឡូមិតនេះ នឹងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ នឹងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ
២ របាក្សត្រ 31:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ថ្វាយព្រះរាជទ្រព្យ១ចំណែក ទុកសំរាប់ជាដង្វាយដុត គឺដង្វាយដុតពេលព្រឹកនឹងពេលល្ងាច ដង្វាយដុតនៅថ្ងៃឈប់សំរាក នឹងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ថ្វាយព្រះរាជ្យទ្រព្យមួយចំណែកសម្រាប់ជាតង្វាយដុត គឺតង្វាយដុតពេលព្រឹក និងពេលល្ងាច តង្វាយដុតនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ អាល់គីតាប ស្តេចបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើគូរបានដុត ដែលត្រូវជូននៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា។ |
គឺសឡូមិតនេះ នឹងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ នឹងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ
ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ នឹងចៀម៧ពាន់ ដល់ពួកជំនុំសំរាប់ជាដង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ នឹងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ
យ៉ូសៀសទ្រង់ប្រទានកូនចៀម នឹងកូនពពែ ពីហ្វូងសត្វមានចំនួន៣ម៉ឺន នឹងគោ៣ពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យ ដល់ពួកអ្នកក្នុងបណ្តាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សំរាប់ជាដង្វាយបុណ្យរំលង
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។